ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន កោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ

FN ៖ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាននិងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានកោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ ហើយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុកនោះទេ។ លោកប្រធាននិងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានកោតសរសើរបែបនេះ ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ បានលើកឡើងថា នៅកម្ពុជាពិតជាមានបរិយាកាសវិនិយោគល្អ ដោយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុក។ លោកថា អ្នកវិនិយោគជប៉ុន មានចរិកលក្ខណៈផ្សារភ្ជាប់ទៅនិង តំបន់ មានចក្ខុវិស័យវែងឆ្ងាយ និងបណ្តុះបណ្តាលធនធានមនុស្ស។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍វាយតម្លៃខ្ពស់ និងចាត់ទុកថា អង្គការ JETRO បានដើរតួនាទីយ៉ាងខ្លាំងក្នុងការគៀងគរវិនិយោគជប៉ុនមកកម្ពុជាក្នុងពេលកន្លងមក។ សម្តេចបន្តថា ជាមួយនឹងការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអាណា គឺពិតជាបានរួមចំណែកជួយនាំយកនូវអ្នកវិនិយោគជប៉ុន និងអ្នកទេសចរជប៉ុន មកកាន់កម្ពុជា។ សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង … Continue reading ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន កោតសរសើរកម្ពុជាថា ជាប្រទេសដែលមានបរិយាកាសវិនិយោគល្អ